ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ លើកទី៩ អាណិត្តទី៣
February 13, 2020 អ្នកទស្សនា :

      កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ   អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។

      ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានមានប្រសាសន៍ដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៩ អាណិត្តទី៣ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅសាលាខេត្តកណ្ដាល។
     
      ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៍បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈម តូច ធំ ជាច្រើនលើគ្រប់វិស័យ ដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ  ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ និងមានការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់។
  
      ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់អង្គជុំ អំពីការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក ដែលខេត្តបានប្រកាសដាក់ឲ្យដំណើរការបានគ្រប់ក្រុង-ស្រុក រួចរាល់អស់ហើយ។ ឯកឧត្តមអភិបាលបានបញ្ជាក់ឲ្យទៀតដឹងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក គឺជាកំណែទម្រង់ជាប្រវត្តសាស្ត្រមួយក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទាមទារឲ្យមន្ត្រីត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថការងារ ដូច្នេះទាមទាឲ្យអង្គភាព មន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេសគឺក្រុមប្រឹក្សា ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីរចនាសម្ព័ន្ធថ្មីនេះដើម្បីអនុវត្តការងារបានងាយស្រួល និងត្រឹមត្រូវ។

       ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីធ្វើឲ្យការអនុវត្តន៍ការងារក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលថ្នាក់ក្រុង-ស្រុក ប្រព្រឹត្តទៅបានងាយស្រួល នឹងត្រឹមត្រូវ នៅពេលខាងមុខនេះខេត្តនឹងមានបើកបង្រៀនដល់ការិយាល័យជំនាញទាំងថ្នាក់ក្រុង ស្រុក មន្ទីរជំនាញ និងក្រុមប្រឹក្សា ឲ្យបានយល់ដឹងកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀត ក្នុងការអនុវត្តការងារជាមួយរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក ប្រកបដោយភាពជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ