​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ បើកកិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ អាណត្តិ​ទី​៣
February 13, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍​ ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅរដ្ឋបាលខេត្តសៀមរាប​ មានរៀបចំកិច្ចប្រជុំ​គណៈកម្មធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ អាណត្តិ​ទី​៣​ ដឹក​នាំ​ដោយ​ លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង​ខេត្ត​ និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងមានការចូលរួមពី​ ឯកឧត្តម​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្ដម​ លោក​ លោកស្រី​ ប្រធាន​មន្ទីរ​-អង្គភាពពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ សរុបចំនួន​ ៧៣នាក់​។ 

      កិច្ចប្រជុំនេះ​ ដេីម្បីពិនិត្យ​ និងពិភាក្សាលេីការងារមួយចំនួនជុំវិញខេត្តដូចជា៖
-ពិនិត្យ​ ពិភាក្សា​ និងដោះស្រាយលេីបញ្ហាការលក់ដូររញ៉ែរញ៉ៃនៅជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ដែលធ្វេីឲ្យបាត់បង់នូវសោភ័ណភាពក្រុង
-ពិនិត្យ​ ពិភាក្សា​ និងចាត់វិធានការលេីការលុបប្រព័ន្ធទឹកអមសងខាងផ្លូវ​ SR7​ ពីស្រុកពួក​ ទៅស្រុកអង្គរជុំ​ ជាពិសេស​ការសាងសង់បំពានយកដីចំណីផ្លូវ​ សម្រាប់​រំដោះទឹក​ (ភូមិឈូក​ ឃុំត្រីញ័រ​ ស្រុក​ពួក​)។ 
-ពិនិត្យ​ ពិភាក្សា​ និងចាត់វិធានការចំពោះរថយន្តដែលដឹកលេីសទម្ងន់​ចរាចរណ៍​លេីផ្លូវសាធារណៈ
-ពិនិត្យ​ ពិភាក្សា​ និងដោះស្រាយលេីបញ្ហាប្រជាពលរដ្ឋមួយចំនួនដែលបានចូលកាន់កាប់អាស្រ័យផល​ និងចាត់ចែងដីពាក់ព័ន្ធនឹងដីព្រៃសហគមន៍​ មានទីតាំងនៅភូមិបុស្សធំ​ ឃុំខ្នារពោធិ៍​ ស្រុក​សូទ្រនិគម។ 
-ពិនិត្យ​ និងផ្ដល់យោបល់លេីសេចក្ដីព្រាងកម្មវិធីវិនិយោគ​ ០៣ឆ្នាំ​រំកិល​ ២០២០-២០២២​ របស់​រដ្ឋ​បាលខេត្ត។ 
-ពិនិត្យ​ និងធ្វេីបច្ចុប្បន្នភាព​ នៃការដោះស្រាយលេីសំណួរ-សំណូមពរ​ ដែលបានលេីកឡេីងក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី២​ ឆ្នាំ​២០១៨។ 
-​ពិនិត្យ​ ពិភាក្សា​ និងដោះស្រាយលេីបញ្ជីសំណួរ-សំណូមពរ​ ដែលបានលេីកឡេីងក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី​៣​ ឆ្នាំ​២០១៩។ 

      បន្ទាប់ពីពិភាក្សាយ៉ាងផុលផុសលើរបៀបវារៈខាងលើកិច្ចប្រជុំ​សម្រេចបានលទ្ធផលដូចខាងក្រោម ៖

១-បានអនុម័តរបៀបវារៈរួមនៃកិច្ចប្រជុំទទួលបានសំឡេងគាំទ្រ៥៥ លើ៦៦រូប នៃចំនួនសមាជិក គ.ស.ប ទាំងអស់។
២-ស្នើឲ្យមន្ទីរ-អង្គភាពជួយពន្លឿនអំពីផែនការរបស់ខ្លួនដើម្បីដាក់ចូលក្នុងកម្មវិធីនិយោគ ០៣ឆ្នាំរំកិល២០២០-២០២២ឲ្យបានលឿនយ៉ាងយូរត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
៣-ស្នើឲ្យមន្ទីរ-អង្គភាពជួយពន្លឿនការរៀបចំឯកសារពាក់ព័ន្ធមករដ្ឋបាលខេត្ត ឲ្យបានលឿនដើម្បីក្រុមការងារងាយស្រួលក្នុងការរៀបចំឯកសារសម្រាប់សន្និបាត។
៤-ចំពោះបញ្ហាសណ្តាប់ធ្នាប់នៅជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្ត ក្រុមការងាមានយន្តការដើម្បីរៀបចំការងារនេះឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ហើយនឹងមានចំណាត់ការឆាប់ៗនេះ។
៥-អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការទប់ស្កាត់រាល់ការសាងសង់សំណង់រំលោភលើដីសាធារណៈ ប្រឡាយ និងការចាក់ដីរំលោភលើប្រឡាយ។
៦-អាជ្ញាធរស្រុកទាំង១១ ត្រូវបន្តធ្វើការទប់ស្កាត់រាល់រថយន្តដឹកទំនិញដែលមិនចូលថ្លឹងជញ្ជីង។
៧-សូមមន្ទីរ អង្គភាព អាជ្ញាធរស្រុកពាក់ព័ន្ធត្រូវធ្វើការទប់ស្កាត់រាល់ការដុតទន្ទ្រានព្រៃឈើ និងតាមចាប់ជនល្មើសដែលបានដុតបំផ្លាញព្រៃឈើដើម្បីយកមកដាក់ទោសទៅតាមច្បាប់។
៨-សូមឲ្យក្រុង-ស្រុក និងមន្ទី-រអង្គភាពទាំងអស់ដែលពាក់ព័ន្ធ ត្រូវធ្វើបច្ចុប្បន្នភាពបន្តលើសំណួរ សំណូមពរនៅក្នុងវេទិការបស់ក្រុមប្រឹក្សារួចផ្ញើជូនក្រុមការងារធ្វើការបូកសរុបបន្តឲ្យបានមុនកិច្ចប្រជុំ គ.ស.បបន្ទាប់៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ