ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកចិត្របុរី ខេត្តក្រចេះ
February 13, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកចិត្របុរី។ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកចំនួន៤២រូប។

      ក្នុងពិធីប្រកាសនោះដែល ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

      ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ក្នុងបរិបទនៃប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិអោយដំណើរការទៅប្រកបដោយភាពរលូន ទី១៖ ការពង្រីងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ- ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្មុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទី២៖ ដើម្បីលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែរទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីនឹងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ទី៣ ៖ លើកកម្ពស់ និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ អភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ