ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយកោះពស់
February 12, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់  និងការិយាល័យពាក់ព័ន្ធផ្សេងៗផងដែរ។

      លោក Karkov Pavel តំណាងក្រុមហ៊ុន កោះពស់ ខេមបូឌា អ៉ិនវេសមេន គ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុន​ទទួលបាន​ការអនុញ្ញាតពីរាជរដ្ឋាភិបាលនូវគម្រោងអភិវឌ្ឍន៍នៅលេីកោះពស់មានទំហំ ១១៦ហិកតា។ ក្រុមហ៊ុនបានសាងសង់ស្ពានឆ្លងសមុទ្រប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ក៍ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ ក៍មានសាងសង់ផ្លូវតូចៗជាច្រើនទៀត ។ ការអភិវឌ្ឍនៅលើកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍។ 

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមហ៊ុនកោះពស់ ចំនួនពីរចំនុច​ ទី១. គឺនៅថ្ងៃទី២២ ខែកុម្ភ:​ ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍ​របស់ក្រុមហ៊នជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។  
ទី២.ក្រុមហ៊ុនត្រូវធ្វើផែនការមេ ឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ