សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារអនវិទ្យាល័យស្វាស ១ខ្នង នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង
February 12, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារអនវិទ្យាល័យស្វាស ១ ខ្នង ស្មើនឹង ៥ បន្ទប់ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលបាដំបង ឯកឧត្តម លោកជំទាវសមាកជិក រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អាជ្ញាធរមូលដ្ឋាន យុវជនកាយរិទ្ធ យុវជបកាកបាទក្រហម តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។

      លោក សុខ ហឿង អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍អំពីការរៀបចំបរិវេណសាលាអនុវិទ្យាល័យ និងអគារសិក្សា ដោយបានបំពាក់គ្រឿងសង្ហារឹម ក្នុងការសាងសង់អគារសិក្សា ដែលបានចំណាយថវិកាសរុប ១៣៣.០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ។

      សម្តេចក្រឡហោម បានថ្លៃងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសង្កែ ដែលបានដោះស្រាយបញ្ហានៅមូលដ្ឋានជាពិសេស បានសាងសង់អគារសិក្សា ១ខ្នង នាឱកាសនេះជាតម្រូវការចាំបាច់នៅមូលដ្ឋានផងដែរ។
នៅក្នុងពិធីសម្ពោធនេះដែរ សម្តេចនេះបាន ឧបត្ថម្ភយាយជីតាជី ចំនួន ៥០ នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ ថវិកា ចំនួន ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ចំនួន ២៣១នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ៥០ពាន់រៀល សិស្សកាយរិទ្ធិ ៥០សិស្សកាកបាទក្រហម ៥០នាក់ សសយកចំនួន ៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល និងប្អូនបងប្រជាពលរដ្ឋ ៧០០នាក់ ក្នុងម្នាក់ទទួលសារ៉ុងចំនួន១ផងដែរ។

      សូមជម្រាបជូនបន្ថែមទៀតថា ក្នុងឱកាសថ្លៃងថ្លាក្នុងពិធីសម្ពោធនេះដែរ សម្តេចក្រឡាហោម ក៏សាងសង់នូវអគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ បន្ថែមទៀត នៅសាលាបឋមសិក្សាបឹងទឹម ភូមិបឹងទឹម ឃុំតាប៉ុន បន្ថែមនិងបន្តក្រាលកៅស៊ូទៅដល់ភូមិបឹងទឹម ប្រវែងប្រមាណ ៤គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃងថ្លារបស់សម្តេច និងគ្រោងអនុវត្តនៅឆ្នាំ២០២០ខាងមុខនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ