ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
February 12, 2020 អ្នកទស្សនា :

      កំពង់ត្រឡាច៖ ព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាស្រុកកំពង់ត្រឡាច បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ យោងតាមសេចក្តីណែនាំលេខ ០៧១ ស.ណ.ន ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាល /ក្រុង/ស្រុក/ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់/ក្រុង/ស្រុក/ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ត្រឡាច។

      កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវធ្វើសមាហរណកម្មនៃរចនាសម្ព័ន្ធថ្មី តំណាងអង្គការសមាគមដែលធ្វើសកម្មភាពនៅក្នុងស្រុក លោកស្រីមេឃុំ ជំទប់ និងស្មៀនឃុំតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន សរុបចំនួន ១៥០នាក់ចូលរួមផងដែរ។

      ក្នុងកិច្ចដំណើរការរៀបចំពិធីប្រកាសនោះឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំអំពីដំណើរការរៀបចំពិធីប្រកាសរចនាសម្ព័ន្ធថ្មីគឺ ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានស្របតាមគោលនយោបាយកំណែរទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ដេីម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ អោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។

      ឯកឧត្តមបានបន្តទៀតថា ក្នុងការអនុវត្តន៍គោលនយោបាយនេះគឺមានគោលបំណងសំខាន់ៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដំណើរការទៅដោយរលូនការពង្រឹងការពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ/ឃុំ/សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។

      ឯកឧត្តម ហេង ពិទូ បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ស្រុក កំពង់ត្រឡាច ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍នានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពងឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ