ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ
February 12, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកសំបូរបានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ និងមន្រ្តីរាជការពាក់ព័ន្ធយ៉ាងច្រើនកុះករ។

      នៅក្នុងឱកាសនោះដែរលោក សូម សារិត អភិបាលស្រុកសំបូរបានរាយការណ៍អំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុកពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយរដ្ឋបាលស្រុក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។លោកបាន បន្តថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន៖។ជាក់ស្ដែងថ្ងៃនេះ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរ ដែលត្រូវប្រកាសដាក់ឲ្យដំណើរការនាឱកាសនេះ ដែលមានមន្ត្រីសមាហរណកម្ម សរុបចំនួន២៨រូប ក្នុងនោះស្រី៣រូប។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកសំបូរដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង  និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន។

      ឯកឧត្តមក៏បានលើកឡើងផងដែរថា ការដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរនាឱកាសនេះជាព្រឹត្តិការប្រវត្តសាស្រ្តក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេមុខងារ និងផ្ទេរធនធានរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

      ក្នុងនោះដែរដើម្បីធានាឲ្យដំណើរការចាប់ផ្ដើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកដោយរលូនចាប់ពីពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំនូវកិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ដោយលោកអភិបាល លោកអភិបាលរងស្រុក ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ ត្រូវក្តាប់ឲ្យបាននូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នឹងដោះស្រាយជូនឲ្យបានឆាប់រហ័សកុំទុកឲ្យមានបញ្ហាតូច ទៅជាបញ្ហាធំជៀសវាងមានផលលំបាកនៅថ្ងៃក្រោយទៀត។ បន្តពិនិត្យតាមដានលើការងារសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាពិសេសជនពិការ ជនចាស់ជរា ជនក្រីក្រ ត្រូវបត្ថម្ភគាំទ្រលើកទឹកចិត្តពួកគាត់ នឹងអនុវត្តឱ្យបាននូវគោលការណ៍ទាំង ៩ ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាពដូចជាបញ្ហាគ្រឿងញៀនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ