ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល
January 17, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨​ នៅសាលាស្រុកស្អាង​ មានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល​ ​ ក្រោមអធិបតីភាព​ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ គណៈអភិបាល​ មន្ត្រីរាជការ​ កងកម្លាំង​ជុំវិញស្រុក​ ក្រុមប្រឹក្សាឃុំ​ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១២១០​ នាក់។ *គួរបញ្ជាក់ដែរថា​ អគារការិយាល័យច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកស្អាង ត្រូវសាងសង់ឡើងទៅតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ពីបេតុង ប្រក​ក្បឿង ដែលមានទទឹង ១៤ ម៉ែត្រ x២០ ម៉ែត្រ ដោយភ្ជាប់ជាមួយនូវបន្ទប់ទឹក និងបង្គន់ចំនួន០២ ចំណាយថវិកា ៤០០ ០០០ ០០០ រៀល ដែលជាថវិកាគុណប្រយោជន៍ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តកណ្តាល និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន ០៤ ខែ​។ ក្នុងនោះការិយាល័យផ្តល់សេវាគ្របដណ្តប់លើ១៤​ វិស័យស្មើនឹង២៣២​ សេវា​ រួមមាន៖​ នីត្យានុកូលកម្ម,​ រដ្ឋបាល,​ អត្រានុកូលដ្ឋាន,​ ការផ្ទេរសិទ្ធកាន់កាប់អចលទ្រព្យដែលពុំទាន់ចុះបញ្ជី,​ ការចាក់បំពេញអាចម៌ដី,​ ពាណិជ្ជកម្ម,​ ឧស្សាហកម្ម​ រ៉ែ​ និងថាមពល,​ សំណង់,​ វប្បធម៌និងវិចិត្រសិល្បៈ,​ ទេសចរណ៍,​ អប់រំ​ យុវជន​ និងកីឡា,​ សុខាភិបាល,​ កសិកម្ម​ និងសាធារណការ​ និងដឹកជញ្ជូន​។ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ