អភិបាលខេត្តប៉ៃលិន ជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹង មន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី
February 11, 2020 អ្នកទស្សនា :

      អភិបាលខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹង មន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី ត្រូវមានចំណេះជំនាញ ច្បាស់លាស់ ទៅតាមតួនាទីភារៈ កិច្ចមុខដំណែងក្នុងការបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

      មានប្រសាសន៍ ក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបាន ជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹងមន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី ត្រូវមានចំណេះជំនាញច្បាស់លាស់ ទៅតាមតួនាទីភារៈកិច្ចមុខដំណែង ក្នុងការបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការ ទទួលខុសត្រូវលើ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ របស់ ប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

      ឯកឧត្តមលើកឡើងថា៖ការផ្ទេរធនធានអោយដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់រដ្ឋបាលស្រុកសាលាក្រៅ ក៍ដូចជារដ្ឋបាលនីមួយៗក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបំរើសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមពង្រឹងពង្រីកសមិទ្ធផល នានាក្នុងមូលដ្ឋាន អោយបានកាន់តែល្អ ឆ្ពោះទៅប្រទេសមួយដោយមានការរីចចំរើនលើគ្រប់វិស័យ។ ដូច្នេះមន្រ្តីដែលទទួលបានមុខដំណែងថ្មី ត្រូវចូល រួមសហការសាមគ្គី គ្នា ខិតខំ ប្រឹងប្រែង យ៉ាង សកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនលើ គ្រប់វិស័យ រួមមាន ការផ្តល់ សេវា សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយ សង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ទន្ទឹមនឹងនេះឯកឧត្តមបញ្ជាក់ថា៖ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖ទីមួយ៖ ដើម្បីពង្រឹង និង ពង្រីក លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាង សាធារណៈ របស់ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាម គោល កា រ ណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថិច្ចរបស់ខ្លួន។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃ ការផ្តល់ សេវាសាធារណៈ និង ការអភិវឌ្ឍ មូល ដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធនិងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាម គោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅ ឱ្យ រដ្ឋ បា ល ថ្នាក់ក្រោម ជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការ ទទួល ខុស ត្រូ វ ច្បាស់ លា ស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹង តម្រូវការ និង ដោះ ស្រា យ នូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេល វេលា ប្រកប ដោយ ប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទីបី៖លើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី ស ម្រេ ច ពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើក កម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋអោយប្រសើឡើង។

      គួរបញ្ជាក់ថា៖ ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសាលាក្រៅ ធ្វើឡើងស្របតាមសេចក្តីប្រកាសលេខ០៥២ សសរ/ គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ដោយរចនាសម្ព័ន្ធថ្មីរបស់សាលាស្រុកសាលាក្រៅមានមន្រ្តីចំនួន១៥រូបនិងមន្រ្តីដែល ត្រូវបានធ្វើ សមាហរណកម្មពីការិយាល័យ ជំនាញនៃ ក្រសួង ស្ថាប័ននានា មកស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលរដ្ឋបាលស្រុកសាលក្រៅសរុបចំនួនទាំងអស់៤២ រូប៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ