រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើបដិសណ្ឋារកិច្ចចំពោះដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧នៃព្រឹទ្ធសភា
February 11, 2020 អ្នកទស្សនា :

      នៅរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បាន ធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ ទទួលបន្ទុកវិស័យអប់រំយុវជន និងកីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា ដែល ដឹកនាំដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការនៅខេត្តកំពង់ឆ្នាំង។

      ដោយក្នុងនោះ ក៏មានការចូលរួមពី លោកប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្ត អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាព ចំណុះ សាលាខេត្តជាច្រើនរូប។

      គោលបំណងនៃដំណើរ បំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា គឺដើម្បីស្វែង យល់ពីការវិវត្ត រីកចម្រើនថ្មីៗ បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹង សមត្ថកិច្ច របស់គណៈកម្មការ។

      ជាកិច្ចស្វាគមន៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានធ្វើសេចក្ដីរាយការណ៍ពី សកម្មភាពការងារ និង សមិទ្ធផលថ្មីៗ ដែលខេត្តកំពង់ឆ្នាំងសម្រេចបាននាពេលកន្លងមក កំពុងអនុវត្ត និងទិសដៅអនុវត្តបន្ត។ ក្នុង នោះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួនជុំវិញការអនុវត្ត ការងារក្នុងដែនសមត្ថកិច្ច។

      ជាកិច្ចបន្ទាប់ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានស្នើឱ្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរធម្មការ និងសាសនា មន្ទីរទេសចរណ៍ និងមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង រាយការណ៍ពីលទ្ធផល ស្ដីពីការអនុវត្តការងារ និងបញ្ហាប្រឈមផ្សេងៗ។

      ព្រមគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តទទួល សមិទ្ធផលថ្មីៗជាបន្តបន្ទាប់  និងបានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន ក៏បានជម្រុញឱ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវ បន្តជំរុញការអនុវត្តច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងតម្រង់ទិសការអនុវត្តច្បាប់ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ