អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារ និងការរៀបចំវេទិកាសាធារណៈ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត
February 11, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ "ឃ" សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិកាសាធារណៈ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមទេសរដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក នៃខេត្តស្វាយរៀង សរុប ៣៧០នាក់ ។
ក្នុងឱកាសនោះ បន្ទាប់ពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានរាយការណ៍ដោយសង្ខេបពីវឌ្ឍនភាពការងារ និងការរីកចម្រើន នៃដំណោះស្រាយចំពោះសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ចំណុចខ្លាំង បញ្ហាប្រឈម ក្នុងឆ្នាំ២០១៩ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះសមិទ្ធផល និងលទ្ធផលការងារ ដែលក្រុមការងារសម្រេចបាន ក្នុងការដោះសា្រយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ហើយលទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការរួមសាមគ្គី និងសហការគ្នាយ៉ាងល្អប្រសើររវាងសមាជិកក្រុមការងារគ្រប់ថ្នាក់ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

      ទន្ទឹមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង អាជ្ញាធរខេត្ត និងគ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
១- បន្តធ្វើវេទិកាសារណៈជាខ្នាតតូចៗ ឲ្យបានញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាពការលំបាក សំណូមពរ និងធ្វើការដោះស្រាយជូនពួកគាត់ទាន់ពេលវេលា។
២- ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់។
៣- ត្រូវធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
៤- ត្រូវធ្វើឲ្យបានដូចអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវនា២ គឺ «កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ដែលត្រូវចងចាំជានិច្ច។
៥- ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
៦- ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា ក្នុងវិស័យនយោបាយការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៧-ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍ។
៨- ក្រុមការងារត្រូវចុះជួបជាមួយស្ត្រី ក្នុងទិវាខួបលើកទី១០៩ នៃទិវាអន្តរជាតិ ៨ មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខ ស្របតាមទិសដៅរបស់រដ្ឋាភិបាលបានដាក់ចេញ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ