ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជេីញប្រកាសដាក់ឲ្យដំណើរការរចនាសម័្ពន្ធថ្មីនៃស្រុកឈូក
February 11, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម័្ពន្ធថ្មី នៃស្រុកឈូក ខេត្តកំពត​។ 

      ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា នាយករងរដ្ឋបាលខេត្ត​ ទីចាត់ការចំណុះសាលាខេត្ត​ និងមន្ត្រីរាជការនៃសាលាស្រុកឈូក។ 

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ចការងារ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

      ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការ​ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៃស្រុកឈូក នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវ សមិទ្ធផលថ្មីៗថែមទៀតបន្ទាប់ពីដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ