ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងព្រះសីហនុ
February 11, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងព្រះសីហនុ   ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងមន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធក្រុង មន្ត្រីរាជការ ការិយាល័យជំនាញ សង្កាត់-ភូមិ ទាំងអស់ក្នុងក្រុងព្រះសីហនុ។

      ក្នុងនោះដែរលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុង ព្រះសីហនុ បានប្រសាសន៍ស្វាគមន៍គណៈអធិបតី ភ្ញៀវកិត្តិយស ដែលបានចំណាយពេលវេលាអញ្ជេីញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណេីរការរចនាសម្ព័ន្ធថ្មី  នៃរដ្ឋបាលក្រុងព្រះសីហនុ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត  នៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈមការ  និងវិសហមជ្ឈការ សំដៅធានានូវការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលនៅគៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលេីការគ្រប់គ្រង ការចាត់ចែង ការប្រេីប្រាស់សិទ្ធិអំណាច និងធនធានទាំងនេះសម្រាប់ការផ្តល់សេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋាន ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការរបសប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៍សង្គម។

      ផ្អែកទៅលេីសេចក្តីសម្រេចលេខ ០២៨សសរ/គជអប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប)  ស្តីពីការធ្វេីសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងទៅក្នុងរចនាសម្ព័ន្ធថ្មី  នៃរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្នុងនោះមានការិយាល័យ-អង្គភាពចំណុះក្រុងចំនួន ១៣  និងមានមន្រ្តីបម្រេីការងារសរុប ៧៥នាក់ ស្រី ២៧នាក់។  

      ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល  និងផ្តាំផ្ញេីដល់មន្រ្តីរាជការទាំងអស់ ឱ្យរួមគ្នាសម្រេចបាននូវកិច្ចការងារខាងលេី  ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា ក្រុង គណៈអភិបាលក្រុង  មន្រ្តរាជការ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់  ដោយឈរលេីមូលដ្ឋាននៃការលេីកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ  និងពង្រឹងនូវរបៀបរបបធ្វេីការងារ ដេីម្បីលេីកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លេីយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ