លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០របស់សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
February 11, 2020 អ្នកទស្សនា :

       ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារប្រតិបត្តិសាខា សរុបចំនួន ២៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

      កិច្ចប្រជុំ នេះមានគោលបំណង ដើម្បីរាយការណ៍អំពីកាបូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាឆ្នាំ២០១៩ លើកទិសដៅបន្តអនុវត្តផែនការ និងសិក្សាពីបញ្ហា ប្រឈម ដែលសាខា អនុសាខាបានជួបប្រទះកន្លងមកផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ