ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត
February 10, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀបចំ​កិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បី​ត្រួត​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល។ កិច្ច​ប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ក្រុម​ការងារ និង​មាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្ដម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាសមាជិក​ក្រុម​ការងារ, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង, ឯកឧត្ដម ឡុង ឈុនឡៃ ប្រធាន​ក្រុម​ប្រឹក្សាខេត្ត, ឯកឧត្ដម លោកជំទាវ ក្នុង​ក្រុម​ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​/អង្គភាព​ជុំ​វិញ​ខេត្ត អភិបាលក្រុង/ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន ១៧៩នាក់។

      ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ បាន​បញ្ជាក់​ជូន​កិច្ចប្រជុំ​ថា ក្នុង​ឆ្នាំ២០១៩ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន ៤៩លើក ទទួល​បាន​សំណូមពរ និង​បញ្ហាប្រឈម សរុប​ចំនួន ៤៨៥ ចំណុច។ ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​បាន​ខិតខំ​រួមសហការ​គ្នាដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

      ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងាររាជរដ្ឋាភិបាល​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ អាជ្ញាធរ សមត្ថកិច្ច​​គ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​បាន​យកចិត្ត​ទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ចុះដល់​មូលដ្ឋាន​ទូទាំងខេត្ត រួមគ្នា​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួកគាត់ ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ។  

      ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ជំរុញឲ្យមន្ត្រីពាក់ព័ន្ធនិងមន្រ្តីអាជ្ញាធរ ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ និង ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ពិសេស គឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲបានល្អ ស្របតាមអភិ
ក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ