ការចុះពិនិត្យការហេដ្ឋារចនាសម្ព័ន្ធ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ និងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
February 09, 2020 អ្នកទស្សនា :

      នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យវឌ្ឍនភាព និងការជំរុញការស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ ប្រវែង ១៨.៦១៣ម៉ែត្រ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក។ ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យការជួសជុលផ្លូវ ១ខ្សែទៀត ប្រវែង២៨គីឡូម៉ែត្រ ចាប់ពីភូមិកាំងចាម រហូតដល់ភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម។

      ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទើបសាងសង់រួច នឹងកំពុងបន្តសាងសង់បន្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ