អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលវឌ្ឍនភាពនានាដែលកំពុងដំណើរការនៅក្រុងបាវិត
February 09, 2020 អ្នកទស្សនា :

      នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងបាវិត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍក្រុងបាវិតរួមមាន៖ 
១-ពិនិត្យមើលការសាងសង់ផ្លូវវាងសម្រាប់ឡានកុងទឺន័រដឹកទំនិញចេញចូល និងទីតាំងត្រួតពិនិត្យកុងទឺន័ររួមគ្នានៅទីតាំងឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
២-ពិនិត្យមើលដំណើរការអភិវឌ្ឍន៍នៅតំបន់ព្រំដែនបង្គោលលេខ ១៦៤-១៦៥។
៣-ពិនិត្យមើលការស្ថាបនាផ្លូវចាក់បេតុងដែលកំពុងដំណើរការនៅផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងបាវិត។
៤-ពិនិត្យមើលទីតាំងប្រព័ន្ធលូរំដោះទឹកកង្វក់។
៥- ពិនិត្យមើលដំណើរការសាងសង់សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលក្រុងបាវិត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលកំពុងសាងសង់សម្រេចបានប្រមាណ៦០%៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ