អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកម្មវិធី KKN Power of Love របស់រោងចក្រកាត់ដេរឯកជនក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង
February 09, 2020 អ្នកទស្សនា :

       កោះកុង៖ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី KKN Power of Love នៅរោងចក្រកាត់ដេរក្រុមហ៊ុន KKN ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

      លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះបងប្អូន ជាកម្មករទាំងអស់ ដែលខិតខំបំពេញការងារប្រកបដោយជោគជ័យ ស្របតាមគោលដៅ និងផែនការរបស់ក្រុមហ៊ុន បងប្អូនក៏បានទទួលកម្រៃពីការបំពេញការងារប្រចាំថ្ងៃ និងប្រាក់បៀវត្ស ដែលបានកំណត់រួចមកហើយ ជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ អ្នកវិនិយោគជាច្រើនបានដាក់ទុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែកខេត្តកោះកុងរបស់ក៏ទទួលបានអ្នកវិនិយោគជាច្រើនផងដែរ កត្តាទាំងនេះបានកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សា ការពារ សន្តិភាព ទើបយើងមានឱកាស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ អោយមានការរីកចំរើន និងទទួលបានសេចក្តីសុខក្នុងក្រុមគ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ