https://www.interior.gov.kh/report/detail/4262
នាថ្ងៃសៅរិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរ ក្រុមកីឡាករទូកនាគបុរសចំនួន១៤នាក់ នៃសមាគមកីឡាទូកអន្តរជាតិខេត្តកោះកុង ដណ្តើមបានជ័យជម្នះចំណាត់ថ្នាក់លេខ១ ភូមិភាគនិរតីលើវិញ្ញាសារប្រកួតរយៈចម្ងាយ ១,០០០ ម៉ែត្រ នៅឯទន្លេបាទី ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ។
លោកជំទាវអភិបាលខេត្តកោះកុង សូមកោតសរសើរយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងសមត្ថភាព និងសាមគ្គីភាពរបស់ក្រុមកីឡាករដែលធ្វើឱ្យសម្រេចបានជ័យលាភីពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០នេះ គួរជាទីមោទន:ភាពសម្រាប់ខេត្តកោះកុង៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។