សាធារណជន ដែលបានស្នើសុំកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានចំនួន ១៣រូប បានទទួលសេចក្តីសម្រេចកែតម្រូវ និង ឯកសារអត្រានុកូលដ្ឋានថ្មី ដោយពុំមានបង់ថ្លៃសេវាឡើយ
January 16, 2018 អ្នកទស្សនា :

រដ្ឋបាលខេត្ត បានទទួលសេចក្តីសម្រេចកែតម្រូវ និង ឯកសារអត្រានុកូលដ្ឋានថ្មី ដែលបងប្អូនសាធារណជន បានស្នើសុំកែតម្រូវ ទិន្នន័យអត្រានុកូលដ្ឋាន ចំនួន ១៣រូប ពីក្រសួងមហាផ្ទៃ។ រដ្ឋបាលខេត្ត នឹងបញ្ជូនបន្តឯកសារនេះ ទៅរដ្ឋបាលក្រុង ស្រុក ដូចនេះ បងប្អូនដែលមានឈ្មោះដូចក្នុងមានរាយនាមខាងក្រោម សូមទាក់ទងនៅសាលាក្រុង ស្រុកសាមី៖ ១- ឈ្មោះ ឆូយ ប៉ិច ស្រុកពួក ២- ឈ្មោះ លាំ រដ្ឋា ស្រុកក្រឡាញ់ ៣- ឈ្មោះ ដួង ថាវណ្ណ ស្រុកពួក ៤- ឈ្មោះ លី សា ស្រុកពួក ៥- ឈ្មោះ ឈុត សុខា ស្រុកជីក្រែង ៦- ឈ្មោះ វ៉ាន ចន្ទ្រា ស្រុកជីក្រែង ៧- ឈ្មោះ អ៊ុត សាមឿន ស្រុកក្រឡាញ់ ៨- ឈ្មោះ នី ប៊ុស ស្រុកក្រឡាញ់ ៩- ឈ្មោះ មឿយ ម៉េង ស្រុកក្រឡាញ់ ១០- ឈ្មោះ យី ឈិន ស្រុកក្រឡាញ់ ១១-ឈ្មោះ ហោ សូរិទ្ធិ ស្រុកក្រឡាញ់ ១២-ឈ្មោះ ភត់ តូវ ស្រុកក្រឡាញ់ ១៣-ឈ្មោះ ស្រិល គិតរតនា ស្រុកក្រឡាញ់ ចំពោះបងប្អូនសាធារណជន ដែលបានដាក់ស្នើហើយពុំទទួលបាន តាមរយៈពេលកំណត់ សូមបងប្អូនមេត្តាយោគយល់ និងអាស្រ័យដោយការស្នើសុំនេះមានចំនួនច្រើន ហើយសម្រុកទៅក្នុងពេលតែមួយ ការផ្តល់ឯកសារពុំបានគ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យក្រសួងផ្តល់មានការយឺតយ៉ាវ។ ជាមួយគ្នានេះ បងប្អូនដែលមានបំណងដាក់ពាក្យស្នើសុំកែតម្រូវទិន្ន័យក្នុងឯកសារអត្រានុកូលដ្ឋាន សូមរួសរាន់ទៅស្នើសុំទម្រង់បំពេញ និងដាក់ពាក្យនៅសាលាក្រុង ស្រុក ដែលសៀវភៅអត្រានុកូលដ្ឋានកម្តល់ទុក ឬកន្លែងស្រុកកំណើត។ ការដាក់ពាក្យស្នើសុំកែតម្រូវនេះ ពុំគិតប្រាក់ឡើយ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប( ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ