https://www.interior.gov.kh/report/detail/417
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ នៅការិយាល័យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិភាក្សា និងដោះស្រាយការងារសំខាន់ៗមួយចំនួន រួមនិងត្រួតពិនិត្យពីលទ្ធផលការងារ និងបញ្ហាប្រឈម ដែលកើតឡើងនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្ត ជាពិសេសការងារត្រៀមរៀបចំពិធីធំៗមួយចំនួននាពេលខាងមុខ តួយ៉ាងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីសង្ក្រាន្តស្វាយរៀង ជាដើម ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។