ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច
January 15, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញ និងលោកអភិបាលក្រុងស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) និងដំណើរការដាក់លូបង្ហូរទឹកនៅចំណុចក្បែរទីលានកីឡាពហុជំនាញដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងនឹងរៀបចំប្រព័ន្ធលូបង្ហូរទឹកចាប់ពីរបងវិទ្យាល័យស្វាយរៀងរហូតដល់ពន្ធនាគារខេត្តផងដែរ ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ សមិទ្ធផលធំៗចំនួនពីរបន្ថែមទៀតនឹងលេចរូបរាងឡើងនៅចំកណ្ដាលក្រុងស្វាយរៀង រួមមានច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច និងទីលានកីឡាពហុជំនាញ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែលសមិទ្ធផលធំៗទាំងពីរនេះ មិនត្រឹមតែចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្នុងក្រុងឲ្យកាន់តែមានភាពស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការផ្ដល់នូវទីតាំងសមស្របសម្រាប់ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ