ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង
January 15, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅបរិវេណអង្គភាពរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង ។ រោងចក្រផលិតទឹកស្អាតមាន០២ទីតាំង ដែលមានសមត្ថភាពផលិតសរុប ៣៣,៥២០ម៣ /១ថ្ងៃ ។ រោងចក្រទឹកស្អាតទី០១មានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ដែលមានសមត្ថភាពផលិតទឹកស្អាត ១១,៥២០ម៣ /ថ្ងៃ ជាំគម្រោងជំនួយឥនទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសាងសង់នៅឆ្នាំ២០០៤-២០០៦ ទីតាំងទី០២ រោងចក្រផលិតទឹកស្អាតវត្តលៀប ស្ថិតនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានសមត្ថភាពផលិតទឹកស្អាត ២២,០០០ម៣ /ថ្ងៃ ជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សាងសង់នៅឆ្នាំ២០១៤-២០១៦ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ