ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញកាត់វិញ្ញាសារជ្រើសរើសមន្ត្រីក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាផ្ទៃ
January 15, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញកាត់វិញ្ញាសារជ្រើសរើសមន្ត្រីក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម ស្ថិតនៅមណ្ឌលប្រលង សាលាបឋមសិក្សាឧត្ដរ ក្រុងកំពង់ចាម ។ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ការប្រលងក្របខ័ណ្ឌខាងលើ ធ្វើឡើងយោងតាមប្រកាស លេខ ៤៥៩៨ប្រ.ក ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្ដីពីការប្រលងជ្រើសរើសបេក្ខជន ឲ្យចូលបំរើការងារ នៅក្នុងក្រខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។ ទន្ទឹមនឹងនោះដែរ ការប្រលងជ្រើសរើសមន្ត្រីក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាសផ្ទៃ ខេត្តកំពង់ចាម ក្នុងឆ្នាំនេះ មានបេក្ខជនសរុប ចំនួន ១៤១នាក់ ស្រី ៥០នាក់ បែងចែកជា ៦បន្ទប់ ដោយផ្ដោតទៅលើវិញ្ញាសារចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យពន្ធនាគារ និងគណិតវិទ្យា មានរយៈពេល ១ម៉ោង ៣០នាទី ព្រមទាំង វិញ្ញាសារតែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល មានរយៈពេល ១ម៉ោង ៣០នាទី ។ ដោយឡែក ដើម្បីរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងអំឡុងពេលប្រលងនេះដែរ យើងក៏មានបុគ្គលិកពេទ្យប្រចាំការ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ពិនិត្យច្រកចូល និងបរិវេណមណ្ឌល ផងដែរ ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាល ក៏បានលើកទឹកចិត្ត ទៅដល់បេក្ខជន ទាំងអស់ សូមប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ក៏ដូចជាសមត្ថភាពដែលមាន ពីព្រោះថា បើតាមកម្មវិធី នៃវិញ្ញាសារនីមួយៗ គឺមានរយៈពេលខ្លី ។ ក្រៅពីនោះ បេក្ខជនទាំងអស់ ក៏ត្រូវជៀសវាងដាច់ខាតនូវការចម្លងគ្នា ក៏ដូចជា ការអនុវត្តនូវសកម្មភាពផ្សេងៗទៀត ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងបានចែង ។ ដូច្នេះ តាមរយៈ ការប្រលងនេះនេះដែរ ក៏សូមជូនពរ ឲ្យបេក្ខជនប្រលងទាំងអស់ ទទួលបានលទ្ធផលជោគជ័យ ទាំងអស់គ្នា ផងដែរ ។ ដោយឡែក គណៈមេប្រយោគ អនុរក្ស និងសមត្ថកិច្ច ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងអនុវត្តទៅតាមតួនាទី ធ្វើយ៉ាងណា ជួយសម្របសម្រួល ដើម្បី ជម្រុញឲ្យកិច្ចដំណើរការប្រលងនេះ សម្រេចបានលទ្ធផលល្អប្រសើរ និងជោគជ័យ ទៅតាមការគ្រោងទុក ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ( ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ