សិក្ខាសាលាសមាហរណកម្មផែនការនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកពញាឮ
December 25, 2019 អ្នកទស្សនា :

      លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរឃុំ ត្រូវខិតខំគៀងគររកសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា អោយមកអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំរបស់ខ្លួន សំដៅបំពេញនូវតំរូវការខ្វះខាតក្នុងមូលដ្ឋានរបស់ខ្លូន។
លោក ជំរុញបែបនេះ ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុក ឃុំ ឆ្នាំ២០២០-២០២២ នៅស្រុកពញាឮ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
សិក្ខាសាលានេះមានការអញ្ជើញចូលរួម ពីអង្គការក្រៅរដ្ឋាភិបាល មន្ទីរអង្គភាពពាក់ព័ន្ធ សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

      លោកបន្តថា ដើម្បីឱ្យមានការអភិវឌ្ឍនៅមូលដ្ឋាន គឺអាជ្ញាធរឃុំគ្រប់ឃុំ មានតួនាទីសំខាន់ណាស់ក្នុងការគៀងគរ ស្វែងរកជំនួន និងការជួយគាំទ្រពីសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍន៍មូលរបស់ខ្លួន។ ហើយគម្រោងដែលជាអាទិភាពសំខាន់របស់ឃុំ គឺត្រូវផ្ដោតសំខាន់ទៅលើតំរូវការចាំបាច់នៅក្នុងមូលដ្ឋានផ្ទាល់ សំដៅបំពេញនូវតំរូវការខ្វះខាតក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បើរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋផងដែរ។
លោកបន្ថែមថា សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅផ្ដល់ឱកាសឱ្យមានការ ផ្សារភ្ជាប់កាន់តែរលូន រវាងសដំណើរការកសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជនទាំងអស់។

      នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងត្រូវយកចិត្តទូកដាក់ យកកិច្ចសន្យានេះទៅបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០-២០២២ របស់ថ្នាក់ស្រុក គឺបានមកពីការស្នើឡើងរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំនានាក្នុងស្រុក ដែលជាតម្រូវការចាំបាច់ជាកស្ដែង ក្នុងមូលដ្ឋានរបស់ពួកគាត់។ ហើយគម្រោងដែលបានស្នើឡើងមានចំនួន២០៩គម្រោង ដោយចែកជា៧វិស័យរួមមាន វិស័យកសិកម្ម វិស័យអាជីវកម្ម វិស័យអប់រំ វិស័យសុខភាព វិស័យងាយរងគ្រោះ វិស័យបរិស្ថាន និងវិស័យរដ្ឋបាល និងសន្តិសុខ។

      គម្រោងដែលបានលើកឡើងក្នុងសិក្ខាសាលា មានការគាំទ្រចំនួន២០០គម្រោង លើ២០៩គម្រោង ស្មើនឹង៩៦% ក្នុងនោះមន្ទីរជំនាញគាំទ្រចំនួន១៧២គម្រោង ស្មើនឹង៨២% និងអង្គការមិនមែនរដ្ឋាភិបាលគាំទ្រចំនួន២៨គម្រោង ស្មើរនឹង១៤%៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ