កិច្ចប្រជុំស្ដីពីសេចក្ដីសម្រេចនៃការបង្កើតគណ:កម្មការរៀបចំការអភិវឌ្ឍក្រុងតាខ្មៅ
December 25, 2019 អ្នកទស្សនា :

      មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ស្ដីពីសេចក្ដីសម្រេចនៃការ បង្កើតគណ:កម្មការរៀបចំការអភិវឌ្ឍក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណ:អភិបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ក្រុងតាខ្មៅ បានដាក់ឲ្យប្រើប្រាស់ប្លង់គោលជាផ្លូវការរួចហើយ កាលពីចុងឆ្នាំ២០១៧ ដែលទទួលស្គាល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលក្នុងប្លង់គោលនោះបាន រៀបចំជាស្រេចនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ និងកន្លែងកំសាន្តជាដើម។

      ឯកឧត្តមបានបន្តថា គំរោងអភិវឌ្ឍន៍ទីក្រុង ក្រៅពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម វិស័យទេសចរណ៍ក៍ជាចំនុចសំខាន់មួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ត្រូវធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដូចជាត្រូវរៀបចំសួនច្បារឲ្យមានសោភ័ណភាព និងភាពបៃតង មានដើមឈើធំៗតាមដងផ្លូវ មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ មានអនាម័យបរិស្ថាន។

      ឯកឧត្តមអភិបាល បានបន្ថែមថាដើម្បីឲ្យទីក្រុងតាខ្មៅ ក្លាយជាទីក្រុងអភិវឌ្ឍន៍ស៊ីវិល មានអនាម័យបរិស្ថាន សំរួលដល់ការរស់នៅ របស់ប្រជាជនប្រកបដោយផាសុខភាព និង ទាក់ទាញទេសចរណ៍ ការចូលរួមរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត ដូច្នេះអាជ្ញាធរត្រូវបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការសំអាត និងតុបតែងលម្អនៅតាមផ្ទះរៀងៗខ្លួន ត្រូវ ពង្រឹងវិធានការបន្ថែមទៀត ទៅលើបញ្ហាគ្រប់គ្រងសំរាម តាមរយៈវិធានការ ៣យ៉ាង គឺវិធានការអប់រំ វិធានការផ្សព្វផ្សាយ និងវិធានការច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង និងទីប្រជុំ បានយល់ដឹង អំពីបរិស្ថាន និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

      បន្ថែមពីនេះ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ត្រូវសហការណ៍គ្នាក្នុងការរៀបចំសណ្ដាប់ធ្នាប់សារធារណៈ តាមសួនច្បារ និងទីប្រជុំជននានាផង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ