លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជេីញជាអធិបតីក្នុងពិធីប្រកាស​ចូល​មុខតំណែង​អភិបាលរងស្រុករំដួល និងការប្រគល់ភារកិច្ចដល់នាយករដ្ឋបាលសាលាស្រុក
December 27, 2019 អ្នកទស្សនា :

      លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល​ខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស​ចូល​មុខតំណែង​លោក នួន ឧត្តម ជាអភិបាលរង នៃគណៈ​អភិបាលស្រុករំដួល និងលោក សេក គឹមសាន ជានាយក​រដ្ឋបាលសាលាស្រុក កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

      ពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាល​សាលា​ខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ​រងកងរាជ​អាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការ​សឹករង​ស្វាយ​រៀង លោកលោកស្រី អនុប្រធានមន្ទីរ-អង្គភាព លោកនាយ​ក​​រងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងកង​កម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

      លោក សុខ រស់អភិបាលខេត្តបានថ្លែងអំណរគុណ និងវាយ​តម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលបានខិតខំប្រឹង​ប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកប​ដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។

      លោកអភិបាលរងខេត្តបានបន្តថា គណៈអភិបាលស្រុកនិង​អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់នូវកិច្ចការមួយចំនួនដូចជា
- ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈ​ឲ្យបានល្អជូន​ប្រជាពលរដ្ឋ។
- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប​ធ្វើការងារ ត្រូវចៀសវាងនូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ​របស់ស្រុក។
- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម។
- ខិតខំរៀបចំសមាហរណកម្មមន្ត្រីរាជការ តាមរចនាសម្ព័ន្ធថ្មី ការជួយពង្រឹងការងារឃុំ ស្មៀនឃុំ លើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ព្រោះចាប់ពីឆ្នាំ២០២០ មូលនិធិឃុំ សង្កាត់កើនឡើងច្រើន។
- ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្រុកជាប់​ព្រំដែនអោយបានល្អ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ