រដ្ឋបាលខេត្តព្រះសីហនុ បិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿង ញៀនខុស​ច្បាប់
December 27, 2019 អ្នកទស្សនា :

      វគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿង ញៀនខុស​ច្បាប់រយ:ពេល ២ថ្ងៃ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក គង់ វិតាណ: អភិបាល​រងខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយឯក ឡាយ គីមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋ មន្រ្តី កែ គីមយ៉ាន និងជាអគ្គលេ​ខាធិការង អ.ជ.ប.គ.ញ នៅសាលាខេត្តព្រះសីហនុ។

      វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីអនុវត្តច្បាប់ចំនួន ៥៥នាក់ មកពីខេត្តចំនួន៥ រួមមាន ខេត្តតាកែវ កំពត កែប កោះកុង និងខេត្តព្រះសីហនុ។ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមត្រូវយកចំណេះដឹង និងបទ ពិសោធន៍ដែលទទួលបានពីវគ្គរយៈពេល ២ថ្ងៃនេះ ដើម្បីយកទៅអនុវត្តប្រកប ដោយប្រសិទ្ធិភាព ក្នុងការចូលរួមបង្ក្រាប ទប់ស្កាត់ ការបង្វែរលួចលាក់ កែច្នៃគ្រឿង ញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន ក៍ដូចជាការទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតដូចជា ១.ការយល់ដឹងពីផលប៉ះ ពាល់នៃគ្រឿងញៀន, ២.ការយល់ដឹងអំពីសារធាតុគីមីផ្សំគ្រឿងញៀន និងវិធានការត្រួតពិនិត្យ, ៣.ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២, ៤.ការយល់ដឹងទូទៅពីគ្រឿងញៀនសម្រាប់មន្ត្រីអនុវត្តច្បាប់ ដើម្បីយកទៅអនុវត្តប្រកប ដោយតម្លាភាព ប្រសិទ្ធភាព នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ