រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិកាស្ដ្រីថ្នាក់ខេត្ត ស្ដីពី "ស្ដ្រីក្នុងថ្នាក់សម្រេចចិត្តលើការលើកកម្ពស់អភិបាលកិច្ចល្អ មូលដ្ឋានល្អ" ដើម្បីជំរុញសេវាសាធារណៈឃុំ ពង្រឹងការចូលរួម និងលើកកម្ពស់សមភាពយេនឌ័រ
December 27, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់ស្ត្រី ក្នុងន័យស្រ្តីដើម្បីលើកកម្ពស់ដល់ស្រ្តី។ លោកជំទាវបានជម្រុញបែបនេះនាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវេទិកាស្ដ្រីថ្នាក់ខេត្ត ស្ដីពី "ស្ដ្រីក្នុងថ្នាក់សម្រេចចិត្តលើការលើកកម្ពស់អភិបាលកិច្ចល្អ មូលដ្ឋានល្អ" គម្រោងជំរុញសេវាសាធារណៈឃុំ ពង្រឹងការចូលរួម និងលើកកម្ពស់សមភាពយេនឌ័រ(CLOSE-GAP) នៅសាលប្រជុំរដ្ឋបាលខេត្ត។

      គោលបំណងនៃការរៀបចំវេទិកា៖ ១.ដើម្បីផ្ដល់ឱកាសដល់ស្ត្រី និងអ្នកងាយរងគ្រោះក្នុងសហគមន៍លើកឡើងបញ្ហាយេនឌ័រជាអតិភាព និងស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ។ ២.ពង្រឹងការចូលរួមជជែករកវិធីសាស្ត្រដោះស្រាយបញ្ហាយេនឌ័រនៅសហគមន៍។ ៣.ពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំជាស្ត្រី  ឬអាជ្ញាធរ(គ.ន.ន.ក និងគ.ក.ស.ក) និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាស្ត្រី និងកុមារឲ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ