កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ របស់គណៈកម្មាធិការសាខា
January 11, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ របស់គណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក ទាំង៨ សរុបចំនួន ២៤នាក់ ។ ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល បាន ថ្លែងនូវការអរគុណចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ ដែលសរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវ ចំពោះសកម្មភាពដែលបានអនុវត្តនាពេលកន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រ ទស្សនៈវិស័យ និងបេសកកម្ម សកម្មភាពការងារ ក្នុងវិស័យ មនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជួយដល់ជនងាយរងគ្រោះ ។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការកែលម្អអគារទីស្នាក់ការសាខា និងអនុសាខា ព្រមទាំងបានសំណូមពរដល់អនុសាខាទាំង៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិ ត្រូវជួយកៀរគរបន្ថែម ដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូលរបស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង៤ ឲ្យមានដំណើរការល្អស្របតាមអាណត្តិនៃការងារ ទោះបីមានការខ្វះចន្លោះក្នុងការចូលរួមរបស់គណៈកម្មាធិការសាខា មិនបានគ្រប់សមាសភាពក៏ដោយ ក៏យើងនៅមានសមាជិក សមាជិកាសកម្មក្នុងចលនាជួយបំផុសគំនិត និងការផ្តួចផ្តើមឲ្យមានដំណើរការល្អ។ ចំពោះអនុសាខា បើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៏ត្រូវតែបន្តខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់ពេលវេលា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ