អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយជ្រំ និងការប្រគល់ភារកិច្ចដល់នាយករដ្ឋបាលសាលាស្រុក
December 26, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាស្រុកស្វាយជ្រំ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ប៉ុល សារិត និងលោក ប៊ូ សំអូន ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ និងប្រគល់ភារកិច្ចលោក សុខ សារ៉ូត ជានាយករដ្ឋបាលសាលាស្រុក។

      អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៦ឃុំ តំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជន កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

      ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់រួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

      ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង
-ត្រូវបន្តចាត់វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់
-បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ការិយាល័យច្រកចេញចូលតែមួយ។
-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ និងធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
-ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការឲ្យបានច្បាស់លាស់ដើម្បីប្រសិទ្ធភាពការងារ
-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំ ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទីភារកិច្ច
-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក ឲ្យបានទាន់ពេលវេលាតាមផែនការសកម្មភាពដែលបានកំណត់ និងធានាឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារអនុក្រឹត្យ និងសេចក្ដីណែនាំជាធរមាន
-ត្រូវត្រៀមវិធានការ និងជួយអន្តរាគមន៍ជីកស្ដារស្រះទឹក អណ្ដូងទឹក និងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ ។ ជាមួយនេះ ក៏ត្រូវចុះពិនិត្យមើលពីប្រភពទឹកដែលមាននៅក្នុងមូលដ្ឋានស្រុក ដើម្បីត្រៀមទុកប្រើប្រាស់នាពេលខាងមុខ ។
-ត្រូវបង្កើនការសហការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជនស្រុក និងនៅតាមដងផ្លូវសាធារណៈនានា។
-ត្រូវខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
-ត្រូវបន្តអប់រំ ណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យលក់ ឬជួលដីស្រែចម្ការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែន និងពង្រឹងទំនាក់ទំនងឲ្យបានល្អជាមួយបណ្ដាស្រុក នៃប្រទេសជិតខាង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ