អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះ​បណ្ដាលស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការ​ទប់​ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀន
December 26, 2019 អ្នកទស្សនា :

       អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះ​បណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការ​ទប់​ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនរយ:ពេល២ថ្ងៃចាប់​ពីថ្ងៃទី២៥ ដល់២៦ ខែធ្នូឆ្នាំ២០១៩ មានការចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តម​សេនី​យ៍ឯក ថោង សុគន្ធា ជាអគ្គលេខាធិការង អ.ជ.ប.គ.ញ នៅសាលា​ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

      វគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀន ដល់​មន្ត្រី​អនុវត្តច្បាប់ចំនួន ៥៥នាក់ មកពីខេត្តចំនួន៥ មាន ខេត្តតាកែវ កំពត កែប កោះកុង និងខេត្តព្រះសីហនុ។

      លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍​បើកវគ្គបណ្តុះបណ្តាលថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ក្នុងការត្រួតពិនិត្យរាល់សារ ធាតុគីមីផ្សំផ្សេងៗ និងការបង្ក្រាបទប់ស្កាត់ការបង្វែរលួចលាក់ កែច្នៃគ្រឿងញៀនខុសច្បាប់ ។ ក្នុងនោះមាន វិធានការអប់រំ -ធ្វើការចាក់ផ្សាយរូបភាពខ្លឹមសារតាមទូរទស្សន៍ចំនួន ៦៥៦លើក និងវិទ្យុចំនួន ១.៣១២លើក -ផ្សព្វផ្សាយអប់រំគ្រប់រូបភាព អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សា​នុសិស្ស ប្រជាពលរដ្ឋ អ្នកបំរើការងារតាមមណ្ឌលកម្សាន្តចំនួន ៦.១៨៩នាក់ ស្រី ៣.៤០៩នាក់ -ធ្វើតេស្តរកសារធាតុញៀន​ក្នុងទឹកនោម លើអ្នកបើកបររថយន្តធុនធ្ងន់ និងរថយន្តក្រឡុក​ស៊ីម៉ង់ត៍ចំនួន ៤លើក សរុប ៣១១នាក់ ធ្វើតេស្តទឹកនោមដល់​បុគ្គលិក​សណ្ឋាគារ កាស៊ីណូ ១.៨៨០នាក់ ជាលទ្ធផលរកឃើញ​សារធាតុញៀន ២៤នាក់ ។ ចំពោះវិធានការអនុវត្តច្បាប់ រយ:ពេល ១២ខែ ឆ្នាំ២០១៩ បង្ក្រាបបានចំនួន ១៣៥ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ២៨០នាក់ ស្រី ២៧នាក់ ដកហូតវត្ថុតាង មានថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ២៣៦កញ្ចប់ ទម្ងន់ស្មើនឹង ៩៤១,២៧ក្រាម ម្សៅក្រាម ពណ៌ទឹកក្រូច ពណ៌ទឹកដោះគោ សារធាតុអ៉ិចស្តាស៉ី MDMA ចំនួន ២កញ្ចប់ ទម្ងន់ ១៨៤,២៥ក្រាម និងប្រភេទគ្រឿងញៀនផ្សេងៗមួយចំនួនទៀត។

      លោក ឈិន សេងងួន បន្តថា ក្រៅពីការបង្រ្កាប ក៍មានការព្យា​បាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀន​គ្រឿងញៀនចំនួន ៨០នាក់ នៅមណ្ឌលបន្សាបគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ព្រមទាំងផ្តាំផ្ញើដល់សិក្ខាកាម យកចិត្តទុកដាក់ ស្តាប់រាល់ចំណុច និងបទបង្ហាញ ដើម្បីយកបទពិសោធន៍ថ្មីៗទៅអនុវត្តឱ្យមានប្រសិទ្ធិភាព៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ