លោក ស្រេង ហុង អភិបាលរង នៃគណៈភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយធ្វើសមាហរណកម្មបុគ្គ លិក និងការរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
December 23, 2019 អ្នកទស្សនា :

      កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រេង ហុង អភិបាលរង នៃគណៈភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយធ្វើសមាហរណកម្មបុគ្គ លិក និងការរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

      លោកអភិបាលរង បានលើកឡើងថា ផ្អែកតាមស្មារតី នៃអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋាន គ.ជ.អ.ប បានកំពុងសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការអនុវត្តតាមរចនាសម្ព័ន្ធថ្មីនៅដើមឆ្នាំ២០២០ខាងមុខ អោយមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ