លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារ (PWG-RWSSH)
December 23, 2019 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារ (PWG-RWSSH) នឹងមានការចូលរួមពីឯកឧត្ដមបណ្ឌិតប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនាយកដ្ឋាននៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាលរងស្រុក ក្រុង លោក លោកស្រីតំណាងអង្គការដែគូអភិវឌ្ឍន៍នានា សរុបអ្នកចូលរួមចំនួន ៤៤នាក់ ស្រី ១០នាក់។

      កិច្ចប្រជុំថ្ងៃនេះ ប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗចំនួន ៤ធំសម្រាប់បន្តអោយបានODF100% ៖
ទី១ ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត ដែលបានអនុវត្តដោយរដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធ។
ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងរវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។
ទី៣ ពិភាក្សាកំណត់យន្តការ ធ្វើផែនការសកម្មភាពសម្រាប់អនុវត្តន៍នូវត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារPWG-RWSSH និងDWG-RWSSH។
ទី៤ កំណត់ចំនួនភូមិ និងឃុំដែលនឹងសម្រេចបាន ODF 100% ក្នុងត្រីមាសទី១ ឆ្នាំ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ