កិច្ចប្រជុំរៀបចំតុបតែងលំអរសោភ័ណភាព សណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០២០ និងបុណ្យ ៧មករា
December 23, 2019 អ្នកទស្សនា :

      កាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត មានរៀបចំកិច្ចប្រជុំតុបតែងលំអរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ និងសន្តិសុខ សម្រាប់ថ្ងៃចូល ឆ្នាំ សកល២០២០ និងបុណ្យ ៧មករា ក្រោមអធិបតីភាព លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈ អភិបាល ខេត្ត និងការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

      ជាលទ្ធផលនៃកិច្ចប្រជុំផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១-ការងារសណ្តាប់ធ្នាប់
២-ការរៀបចំប្រចាំការការងារសន្តិសុខ
៣-សំណង់ស្កាយបារនៅតំបន់ផាប់ស្ទ្រីត
៤-ការងារសន្តិសុខទូទៅ
៥-សុវត្ថិភពចំណីអាហារ
៦-ការងារតុបតែងលំអរសោភ័ណភាព
៧-ផ្សេងៗ

      ក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០ ខាងមុខនេះ ខេត្ត​សៀមរាប បានរៀបចំកម្សាន្តសប្បាយរាប់ឆ្លងឆ្នាំ នៅសួន ច្បារ​ព្រះរាជដំណាក់ និងសួនច្បារមាត់ស្ទឹងដោយមានការប្រគុំតន្ត្រី ការតាំងពិព័ណ៌លក់ផលិតផល។ ក្រៅពីនេះក៏មានតុបតែងលំអរ និងទីតាំងរៀបចំឆ្លងឆ្នាំនៅតំបន់ផាប់ស្ទ្រីត និងតំបន់​នានាមួយ​ចំនួនទៀតផងដែរ។

      សូមបងប្អូនសាធារណជន និងបងប្អូនភ្ញៀវទេសចរណ៍ចូ​លរួម​បោះឆ្នោតគាំទ្រ ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល​ល្អជាងគេប្រចាំឆ្នាំ Best Countdown City of the Year។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ