ពិធីបិទការប្រកួតកីឡាបាល់ទាត់ វាយសី ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
January 11, 2018 អ្នកទស្សនា :

ល្ងាចថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ វាយសី ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៨) ដែលប្រារព្វធ្វើនៅទីលានបាល់ទាត់សាកលវិទ្យាល័យបាត់ដំបង ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកឧកញ៉ា ភូ ពុយ លោកអភិបាលក្រុងបាត់ដំបង មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការីនីមកពីតាមបណ្តាក្លឹបកីឡាក្នុងខេត្តបាត់ដំបង ព្រមទាំសិស្សនុសិស្ស យុវជន បានចូលរួមយ៉ាងច្រើនកុះករ ។ ការរៀបចំព្រឹត្តិការណ៍នេះឡើងទី១គឺដើម្បីចូលរួមអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៨) និងជាព្រឹត្តិការណ៍មួយសំដៅលើកស្ទួយនូវវិស័យកីឡានៅក្នុងខេត្តឲ្យកាន់តែមានការរីកចម្រើនអភិវឌ្ឍន៍ឈានឡើង ឆ្លងតាមរយៈការប្រកួតនេះក្រុមកីឡាករនីមួយៗ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បង្ហាញនូវសមត្ថភាព ព្រមទាំងដកស្រង់បាននូវបច្ចេកទេស បទពិសោធន៍ ទៅវិញទៅមក គោរពវិន័យក្នុងការប្រកួត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងលក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមបរិយាកាសរីករាយក្រៃលែង ។ ការប្រកួតកីឡាបាល់ទាត់ និងវាយសី ដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដែលមានក្រុមកីឡាករចូលរួមប្រកួតសរុបចំនួន ៥៧៤នាក់ ក្នុងនោះផ្នែកវាយសីមានកីឡារសរុប៧០នាក់ និងកីឡាករផ្នែកបាល់ទាត់សរុបចំនួន ៥០៤នាក់ ព្រមទាំងក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេសសរុបចំនួន៩៩នាក់ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ