រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី​មុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ​ស្តីពីការ​ប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅ​អោយ​រដ្ឋបាលរាជធានី-ខេត្ត
December 23, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុករលាប្អៀរ រៀបចំពិ​ធិផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុម​ប្រឹក្សាខេត្ត។

      ពិធីផ្សព្វផ្សាយ មានការអញ្ជើញចូលរួមពីលោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ អភិបាល អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុ​ប្រធានមន្ទីរ អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ។

      ក្នុងការកែទម្រង់នេះគឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ទី១. ដើម្បីពង្រឹង និងពង្រីក​លទ្ធិប្រជា​​ធិប​តេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ ទី២. ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ​មូល​ដ្ឋាន។ ទី៣. ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

      គូសបញ្ជាក់ផងដែរថា៖ រដ្ឋបាលស្រុកបានរៀបចំ​ផ្សព្វផ្សាយ​អនុក្រឹត្យ លេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល​ទៅអោយរដ្ឋបាលរាជធានី-ខេត្ត គោលបំណងនៃអនុ​ក្រឹតគឺធ្វើ​អោយប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិត ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការគ្រប់​គ្រងសេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ