គណៈប្រតិភូនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានចុះធ្វើអធិកានៅសាលាខេត្តកណ្តាល
December 23, 2019 អ្នកទស្សនា :

      ការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលខេត្តកណ្ដាល គឺដើម្បីស្វែងរក​អោយឃើញនូចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារ​នាពេល​កន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារ​នោះ​ប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមាន​ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

      នេះជាប្រសាសន៍របស់ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ​នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដែលបានលើកឡើងនៅ ក្នុងការចុះមកធ្វើអធិកានៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។ ឯកឧត្តមបន្តថា បន្ទាប់ពី​បញ្ចប់​ការងារក្នុងការចុះធ្វើអធិការកិច្ចរួច ស្ថាប័នទាំងអស់ នឹង​ទទួល​បាននូវបទពិសោធន៍ថ្មីៗក្នុងការកែលម្អស្ថាប័ន ធ្វើឲ្យការងារ​កាន់តែមានប្រសិទ្ធភាព ស្ថាប័នកាន់តែរឹងមាំ ជាពិសេសនឹងចូល​រួមកាត់បន្ថយ ហើយឈានទៅលុបបំបាត់បានទាំងស្រុង នូវ​រាល់កំហុសផ្សេងៗក្នុងការអនុវត្តការងារនៅពេលក្រោយទៀតផងដែរ។

      ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃ​គណៈ​អភិបាលខេត្តកណ្ដាល ថ្លែងនូវការគាំទ្រ និងយល់ព្រម​សហការយ៉ាងពេញទំហឹងជាមួយគណៈប្រតិភូ នៃក្រុមការងារ​ចុះធ្វើអធិការកិច្ចរបស់ក្រសួង ដោយឯកឧត្តមបានលើកឡើងថា ជាធម្មតានៅក្នុងស្ថាប័ន ឬ តាមផ្នែកជំនាញនីមួយៗតែង​តែមាន​កំហុសជៀសមិនផុតឡើយ នៅក្នុងការអនុវត្តការងាររបស់ខ្លួន។

      ឯកឧត្តមបានបញ្ជាក់ថា ចំណុចខ្វះខាត ឬ កំហុសឆ្គងទាំង​អស់នោះហើយដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើការស្រាវជ្រាវរកអោយឃើញ ដើម្បីចាត់វិធានការកែលម្អឡើងវិញជាបន្ទាន់ ដើម្បីធ្វើឲ្យការងារនោះដំណើរការបានកាន់តែល្អ បញ្ជៀសនូវ​វិបត្តិ និងទំនាស់ផ្សេងៗ នៅក្នុងស្ថាប័ន ដើម្បីធ្វើឲ្យស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក កាន់តែមាន​សមត្ថភាព​ខ្លាំងក្លា​រឹងមាំ ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍ​ប្រទេសជាតិ ដែលជាបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល។

      សូមជម្រាបផងដែរថា ក្នុងការចុះធ្វើអធិការកិច្ចនេះ​ក្រុមការងារ​បានធ្វើអធិការកិច្ចលើការងារគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រង​ហិរញ្ញវត្ថុ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងកាលបរិច្ឆេតឆ្នាំ​២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅគ្រប់ស្ថាប័ន មន្ទីរ អង្គភាពទូទៅ​ក្នុងខេត្តកណ្ដាល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ