រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ
December 23, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធី​ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ក្រោម​អធីបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចូលរួម​ពី​ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត រួមឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការជុំវិញខេត្ត ប្រមាណជាង ៤០០ នាក់។

      សូមបញ្ជាក់ថា ឯកឧត្ដម នុត ពុធដារ៉ា ឋានន្តរស័កឧត្តមមន្រ្តី ថ្នាក់​លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្ត ជំនួសឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ ត្រូវបាន​បញ្ចាប់​អាណត្តិ​របស់ខ្លួន និងបានផ្ទេរទៅជាអភិបាលរងខេត្តមណ្ឌលគីរី។

      បន្ទាប់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍រាយ​ការណ៍​​ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត និងការប្តេជ្ញា​ចិត្តរបស់​អភិបាលរងខេត្តដែលទើបនឹងតែងតាំងថ្មីរួចមក ឯកឧត្តមគណៈ​អធិបតី បានមានប្រសាសន៍បញ្ជាក់ថា ៖ ដើម្បីបំពេញជួរថ្នាក់​ដឹកនាំរដ្ឋបាលខេត្តដែលបានបញ្ចាប់អាណត្តិរបស់ខ្លួន ក្រសួង​មហាផ្ទៃបានផ្តល់សេចក្តីទុកចិត្តតែងតាំង ឯកឧត្ដម នុត ពុធដារ៉ា ដែលមានបទពិសោធន៍ជំនាញការងារជាច្រើន ដើម្បី​ឲ្យមក​ចូលរួមកសាងនិងអភិវឌ្ឍខេត្តក្រចេះ ជាពិសេសការ​បម្រើ និងបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ។

      ឯកឧត្តមបន្តថា ៖ កិច្ចការអភិវឌ្ឍមូលដ្ឋាន គឺជាភារកិច្ចស្នូល ហើយសុខទុក្ខប្រជាពលរដ្ឋ គឺជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់នៅចំពោះមុខ។ ម៉្យាងវិញទៀត ត្រូវធ្វើការពង្រីក និងពង្រឹងនូវការទំនាក់ទំង លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ជាតំបន់គោល​ដៅនៃភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត ដោយមានការ​រួមសហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផល​ប្រយោ​ជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវចេះ​សាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការ​លើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុង​ស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវ​របៀបរបបការងាររដ្ឋបាល និងខិតខំធ្វើការទំនាក់ទំនង់ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ខេត្ត តាមជំនាញ បទពិសោធន៍ការងាររបស់ខ្លួន។

      ក្នុងនោះដែរ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់ ត្រូវមានការសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាព និងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អ គឺត្រូវពង្រឹងសន្តិសុខ​ជូនប្រជាពលរដ្ឋឲ្យបានល្អ ឲ្យពួកគាត់រស់នៅបាន​សុខសុវត្តិភាពនៅតាមមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ