សំណូមពរ និងក្តីកង្វល់ របស់ប្រជាជនក្នុងស្រុកល្វាឯម អាជ្ញាធរ​ខេត្តកណ្តាល និងដោះស្រាយ អោយមានប្រសិទ្ធភាព
December 23, 2019 អ្នកទស្សនា :

      នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកល្វាឯមនាព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណូមពរ និងក្តីកង្វល់ទាំងឡាយដែលពលរដ្ឋ បានលើកឡើង គឺក្រុមប្រឹក្សាខេត្ត និងដោះស្រាយអោយបាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាព។

      ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួម លើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន ដើម្បីឲ្យ ក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវ រាល់មតិយោបល់ ទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ប្រកបដោយកម្លាភាព។
លោក គង់ សោភ័ណ្ឌ អភិបាលរង ខេត្តកណ្ដាល ក៏បា​ន​ជម្រាប​ជូនប្រជាពលរដ្ឋ ក្នុងវេទិកានេះថា រដ្ឋបាលខេត្តនឹង បន្តពង្រឹងយន្តការផ្ដល់សេវា សាធារណៈតាមរយៈអង្គភាព និងការិយាល័យ ច្រកចេញចូលតែមួយរបស់រដ្ឋបាល ស្រុកឲ្យ​បានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូន​ប្រជាពលរដ្ឋ។
ជាលទ្ធផល ក្នុងវេទិកានេះ មានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន 38សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី សុំផ្លូវបេតុងនៅតាម ភូមិ ឃុំ សុំតបណ្តាញទឹកស្អាត សាងសង់ស្ពាន ដែលបញ្ហាទាំង​នេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បី​ពន្លឿនក្នុងការដោះស្រាយនាពេលខាងមុខនេះ។
សូមជំរាបថា៖ តាមរបាយការណ៍ឆ្លើយតបរបស់ ក្រុមប្រឹក្សា​ខេត្ត លើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ​ក្រុមប្រឹក្សាខេត្ត ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន២២ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវា សាធារណៈ ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ច និងសង្គមកិច្ចវិវាទផ្សេងៗ ដែលបញ្ហា ទាំងនេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូន បានរួចរាល់ចំនួន ៩បញ្ហា នៅសល់ ១៣បញ្ហាទៀត កំពុងដោះស្រាយបន្ត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ