អភិបាលខេត្តតាកែវ អញ្ជើញចូលរួមអបអរសាទរ ខួបលេីកទី២១ ទិវាជនពិការកម្ពុជា និងខួបលេីកទី៣៧ ទិវាជនពិការអន្តរជាតិ
December 23, 2019 អ្នកទស្សនា :

      តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរ សាទរខួបលេីកទី២១ ទិវាជនពិការកម្ពុជា និងខួបលេីកទី៣៧ ទិវាជនពិការអន្តរជាតិ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាខេត្ត ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួម ដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អង្គការដៃគូរអភិវឌ្ឍន៍ និងបងប្អូនជនពិការភាព ជិត ២០០នាក់។

      សូមបញ្ជាក់ដែរថា ជនពិការភាពនៅទូទាំងខេត្តតាកែវ មានចំនួន ១០,៤៧៨នាក់ ស្រី ៤៦១១នាក់។ ក្នុងនោះដែរជនមានពិការភាព មានរបបឧបត្ថម្ភរដ្ឋចំនួន ១៤២២នាក់ និងជនមានពិការភាពគ្មាន របបឧបត្ថម្ភរដ្ឋចំនួន ៩០៥៦នាក់។

      ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភថវិកា ៤លានរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ