ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ
January 10, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០៩ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ ។ លោង សេក ហៃ នាយករដ្ឋបាលសាលាខេត្ត ត្រូវបានតែងតាំងជាអភិបាលស្រុកកូនមុំ ជំនួសលោក ឈឿន ចាន់ធាន ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់សាលាខេត្តរតនគិរី លោក សាយ ចំរើន នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោកស្រី មឿង ម៉ាឡា អភិបាលរងក្រុងបានលុង ត្រូវបានតែងតាំងជាអភិបាលរងស្រុកកូនមុំ ជំនួសលោក ពុធ ដានី និងលោកស្រី សេង ចាន់បូរ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីជាអភិបាលរងក្រុងបានលុង និងតែងតាំងលោក ហុិន វិន ជាអភិបាលរងស្រុកកូនមុំ សម្រាប់អាណត្តិទី២ ។ មានប្រសាសន៍ផ្ញាំផ្ញើដល់គណៈអភិបាលស្រុកថ្មី ដែលទើបតែចូលកាន់តំណែងនាឱកាសនេះ ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា ការតែងតាំង នឹងផ្ទេរភារកិច្ចនេះ ត្រូវបានអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់សម្រាប់អាណត្តិរបស់គណៈអភិបាលក្រុង ស្រុក ។ ឯកឧត្តមក៏បានណែនាំឲ្យគណៈអភិបាលស្រុកថ្មី យកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។ ទន្ទឹមនឹងនោះត្រូវពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាព នានាឲ្យបានល្អប្រសើរ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព ហើយក្នុងនាមអ្នកផ្តល់សេវា គណៈអភិបាលស្រុកត្រូវ ចុះជួបជាមួយប្រជាពលរដ្ឋឲ្យបានញឹកញ៉ាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ