ពិធីបុណ្យសមុទ្រខេត្តកំពត បញ្ចប់ប្រកបដោយភាពជោគជ័យ
December 22, 2019 អ្នកទស្សនា :

      នាយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៨បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

      បញ្ជាក់ឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ៩០ម៉ឺននាក់។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល២០ម៉ឺននាក់។ ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ៤០ម៉ឺននាក់។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់។

      ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតពោរពេញដោយភាពជោគជ័យសម្រាប់ជាគំរូដល់បណ្តាខេត្តដទៃទៀត។ ភាពជោគជ័យនេះត្រូវបានសម្តេចតេជោ​ ពោលកោតសរសើរ និងគាំទ្រពេញទំហឹង។

      ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមរយៈពិធីបុណ្យដ៏អធិកអធមនេះបានធ្វើឱ្យសាធារណជនទូទៅស្គាល់ខេត្តកំពតកាន់តែច្បាស់ ពិសេសជ្រួតជ្រាបអំពីសក្តានុពលដែលមានទាំងប៉ុន្មានក្នុងខេត្ត ដូចជាការនាំយកផលិតផលដែលខេត្តដទៃមិនអាចធ្វើបានមកដាក់តាំងបង្ហាញឱ្យភ្ញៀវបានឃើញបានស្គាល់នូវរសជាតិដោយផ្ទាល់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ