ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានទទួលជួបស្វាគមន៍ និងសម្ដែងការគួរសមជាមួយប្រតិភូខេត្តសានដុង និងក្រុងប៉ៃសឺ នៃសាធារណរដ្ឋប្រជាមានិតចិន
December 20, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបស្វាគមន៍ និងសម្ដែងការគួរសមជាមួយប្រតិភូខេត្តសានដុង និងក្រុងប៉ៃសឺ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅខេត្តកំពត។ 

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យខេត្តក្រុងសម្ព័ន្ធមិត្តខាងលើធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍក្នុងខេត្តឲ្យមានភាពរីកចម្រើនថែមទៀត។

      ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធិពរជ័យជូនដល់គណ:ប្រតិភូទាំងអស់ឲ្យប្រទះតែសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ។

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ