លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
December 20, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក។

      លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំពិតជាមានកិត្តិយសដែលត្រូវបានចូលរួមជា អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នាពេលនេះ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង សមត្ថភាព និងជម្រុញឲ្យរដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធអាចអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ទៅតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីដែលបានកំណត់ក្នុងសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព។ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ពិសេសសម្រាប់ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបទទួលបានការបោះឆ្នោតជ្រើសរើសក្នុងអាណត្តិថ្មីនេះ ដើម្បីអាចឲ្យពួកគាត់មាន ចំណេះដឹង សមត្ថភាពក្នុងការរៀបចំជ្រើសរើសគម្រោង និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឲ្យស្របតាម នីតិវិធី និងតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

      ក្នុងឱកាសនេះខ្ញុំសូមសំណូមពរឲ្យសិក្ខាកាមដែលជាមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងមន្រ្តីដែលគាំទ្រដល់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវរៀនឲ្យបានពេញលេញ ត្រូវយកចិត្តទុក ដាក់ក្នុងការរៀនសូត្រ និងខិតខំស្រូបនូវធាតុចូល និងត្រូវហ៊ានសួរ ហ៊ានឆ្ងល់ និងស្នើឲ្យមានការបក ស្រាយឲ្យ បានច្បាស់លាស់នូវអ្វីដែលមានក្នុងវគ្គបណ្តុះបណ្តាលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ