លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅស្រុកកោះកុង ខេត្តកោះកុង
December 20, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រធាន និង អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកកោះកុង ខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហើយខេត្តកោះកុង ជាខេត្តឧស្សាហកម្មសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ដោយផ្អែកលើសក្កានុពលធម្មជាតិ និងភាពសម្បូរបែប នៃរមណីយដ្ឋានទេសចរណ៍ទាំងធម្មជាតិ និងប្រវត្តិសាស្រ្ត រួមទាំងសក្តានុពលផ្សេងៗជាច្រើនទៀត ទើបខេត្តកោះកុងទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ។ ម្យ៉ាងទៀតដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ រួមជាមួយការចូលរួមពីប្រជាពលរដ្ឋផងដែរ និងជាពិសេសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលត្រូវបានចាត់តាំងពីរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងខេត្តកោះកុង កន្លងមកពិតជាបានជួយដល់ការអនុវត្តការងាររបស់មូលដ្ឋានបានល្អប្រសើរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើនផងដែរ។

      ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមចូលរួមអបអរសាទរ ចំពោះ ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ឯកឧត្តម សេង សឿន អនុរដ្ឋលេខាធិការ ក្រសួងផែនការ ជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកកោះកុង ខេត្តកោះកុងនាពេលនេះ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រធាន អនុប្រធាន និងសមាជិកទាំងអស់ ពិតជាបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ជាពិសេសជួយបំពេញការងារ នៅក្នុងមូលដ្ឋានស្រុកកោះកុង ប្រកបដោយជោគជ័យ និងលទ្ធផលល្អ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ