រដ្ឋបាលខេត្តកំពត រៀបចំពិធីដាំដើមឈើអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨
December 20, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីដាំដើមឈើដើម្បីអបអរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សា និងលោកជំទាវ ក៏ដូច​ជាវត្តមានថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព មន្ត្រីរាជការ កង​កម្លាំងប្រដាប់វុធ សិស្ស និស្សិត ប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ ៣០០នាក់។

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេត្តកំពតបាន​មានប្រសាសន៍ថា នៅពេលខាងមុខ រដ្ឋបាលខេត្តកំពតនឹង​រៀបចំ​ឱ្យមានសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ដើម្បីផ្តល់ឱកាសចំពោះគូស្រករដែលត្រូវរៀបអាពាហ៍ពិពាហ៍ដាំដើមឈើយ៉ាងហោចឱ្យបានពីរដើមទុកជាអនុស្សាវរីយ៍ និងប្រយោជន៍ទៅអនាគត។

      ឆ្លើយតបចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាខាងលើ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា នេះជាការយកចិត្តទុក​ដាក់​ប្រកបដោយគតិឧត្តុង្គឧត្តមបំណងប្រែក្លាយដែនដីឱ្យមានភាពបៃតងស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់។ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមសូមគាំទ្រនូវការបង្កើតសួន​អនុស្សាវរីយ៍អាពាហ៍ពិពាហ៍របស់រដ្ឋបាលខេត្ត។ ពិសេសថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតក្នុងការបង្កើតសមិទ្ធផលថ្មីគឺសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍នេះ។

      សូមបញ្ជាក់ថា សម្រាប់ពិធីដាំដើមឈើអបអរព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើកទី៨នេះ គឺអ្នកចូលរួមបានដាំដើម​រំដួលចំនួន​១៦៧​ដើម ហើយថ្នាក់ដឹកនាំបានដាំដើមគីនិន៦ដើម និងដើមនាងនួន​ចំនួន៦ដើម៕

ប្រភព៖ ​រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ