លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ​អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកាបង្កើតគណៈកម្មាធិការភូមិ ឃុំ/សង្កាត់ ស នៅក្នុងក្រុង ស្រុកជាប់ព្រំដែន និងបូកសរុប​លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានខេត្ត
December 20, 2019 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកាបង្កើតគណៈកម្មាធិការភូមិ ឃុំ/សង្កាត់ ស នៅក្នុងក្រុង ស្រុកជាប់ព្រំដែន និងបូកសរុប​លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានខេត្ត។ កិច្ចប្រជុំនេះមាន​ការចូលរួមពី លោក លោកស្រី សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សរុប ១៩នាក់ ស្រី ១នាក់។

      នាឱកាសនោះឯកឧត្ដមប្រធានលេខាធិការដ្ឋាន នៃគណៈ​កម្មាធិ​ការ​ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវទិស​ដៅ​អនុ​វត្តមួយចំនួន ដូចខាងក្រោម ៖
១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវយក​ចិត្តទុក​ដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ព្រមទាំងផែនការវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
២.ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ជាប់ព្រំដែនត្រូវបង្កើតយន្តការទំនាក់ទំនងទាន់ហេតុការណ៍ជាមួយ សមភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀនទាន់ពេលវេលា
៣.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ភូមិ ឃុំ សង្កាត់ស នៅក្នុងមូលដ្ឋានដែលមានមុខសញ្ញាប្រឈមនឹងសកម្មភាពប្រើប្រាស់ ការជួញដូរ និងការចែកចាយ គ្រឿងញៀនកើតឡើងញឹកញាប់ បានយ៉ាងហោចចំនួន ០១ ក្នុង ០១ឃុំ សង្កាត់ ហើយប្រគល់មកលេខាធិការដ្ឋាន ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
៤.ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវបន្តចុះធ្វើរដ្ឋបាល(កិច្ចសន្យា) ជាមួយម្ចាស់អាជីវកម្មទាំង​អស់ក្នុងខេត្ត និងចុះបិទខិតប័ណ្ណផ្សព្វផ្សាយ​ពាក់ព័ន្ធនឹងគ្រឿងញៀនតាមផ្ទះសំណាក់ ផ្ទះជួល កន្លែងសប្បាយផ្សេងៗ
៥.ត្រូវពង្រឹងការអនុវត្តច្បាប់ បង្កើនវិធានការជំនាញគ្រប់​អង្គភាពជំនាញនានានៅតាមច្រកទ្វារព្រំដែន(មន្ត្រីអន្តោប្រវេសន៍ ភ្នាក់ងារគយ-រដ្ឋាករ និងការិយាល័យBLO)ត្រូវយកចិត្តទុកដាក់ក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន សហការទំនាក់ទំនងព័ត៌មានជាមួយ​ភាគីវៀតណាមឲ្យបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ចាត់វិធានការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ឲ្យមានប្រសិទ្ធភាពខ្ពស់
៦.សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿង​ញៀនខេត្ត ចុះណែនាំក្រុមរថយន្តដឹកជញ្ជូន​អ្នកដំណើរ​(រថយន្តតាក់ស៊ី)ភ្នំពេញ ស្វាយរៀង
៧. សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿង​ញៀនខេត្ត សូមបន្តសកម្មភាពផ្សព្វផ្សាយតាមសាលារៀន ទីសាធារណៈ តាមបណ្ដាលក្រុង ស្រុក ឃុំ សង្កាត់៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ