លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អញ្ជើញជា​អធិបតីក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តសិរីវង្ស ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង
December 20, 2019 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំថ្នាធ្នង់ ស្រុករំដួល បានអញ្ជើញជា​អធិបតីក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តសិរីវង្ស ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

      អញ្ជើញចូលរួមក្នុងវេទិកានេះមានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកអភិបាលរងស្រុករំដួល លោក លោកស្រីសមា​ជិក​​ក្រុមប្រឹក្សាឃុំថ្នាធ្នង់ លោក លោកស្រីមេភូមិទាំង ៧ភូមិ លោកនាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្នាធ្នង់ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន១៣៨នាក់។

      តាមរយៈវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និង​សំណូម​ពរ​មួយចំនួន ដូចខាងក្រោម ៖
១.ការខ្វះខាតអគ្គីសនីប្រើប្រាស់ក្នុងភូមិ
២.បញ្ហាស្នើសុំដាក់លូពីឃុំបុសមន ទៅដល់សាលាស្រុក
៣.បញ្ហាផ្លូវចូលភូមិពិបាកក្នុងការធ្វើដំណើរ។

      ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបាន​ទទួលនូវ​បញ្ហាប្រឈម​ក៏ដូចជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបាន​លើកឡើង ហើយបានធ្វើការបកស្រាយ និងដោះស្រាយជូនបង​ប្អូនប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ផ្ដាំផ្ញើដល់​អង្គពិធីនូវ​ចំណុចមួយចំនួនដូចតទៅ ៖
១.ផ្សព្វផ្សាយដល់ឪពុកម្ដាយដែលមានកូនទៅរៀន សូមឲ្យប្រុង​ប្រយ័ត្នកូនចៅករណីលង់ទឹក និងណែនាំកូនចៅចៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន ហើយចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព
២.សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
៣.សូមឲ្យបងប្អូនទាំងអស់កុំរំលោភយកដីចំណីផ្លូវ ដើម្បីងាយ​ស្រួល​​ក្នុងការពង្រីកផ្លូវទៅថ្ងៃក្រោយ
៤.សូមបងប្អូនចូលរួមសហការជាមួយមន្រ្តីជំនាញអគ្គីសនីកម្ពុជាខេត្ត ដែលចុះមកអូសខ្សែ ដំឡើងបង្គោល និងការត្រួស​ត្រាយ​ដើមឈើ មែកឈើ នៅតាមផ្លូវ ក្នុងភូមិដ្ឋានជាដើម
៥.សូមបងប្អូនប្រុងប្រយ័ត្ន ករណីអគ្គីភ័យបណ្ដាលមកពី​ចរន្តអគ្គីសនី ជាពិសេសផ្ទាំងសូឡា៕

ប្រភព៖ ​រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ