រដ្ឋបាលខេត្តកណ្តាល រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
December 20, 2019 អ្នកទស្សនា :

      កាល​ពី​ព្រឹក​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៩ សាខាកាក​បាទ​ក្រហម​កម្ពុជា ខេត្តកណ្តាល សហការជាមួយ​មន្ទីរសុខាភិបាល​ខេត្ត បានរៀប​ចំ​ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ "ចូលរួមទាំងអស់គ្នាជា​ចរន្តជាតិ​តែមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍" នៅក្នុងបរិវេណវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្ត ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃ គណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិការសាខា មន្ទីរអង្គភាព​ជុំវិញ​ខេត្ត សប្បុរសជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ​ក្រហម​កម្ពុជា និងបងប្អូនកំពុងរស់នៅជាមួយមេរោគអេដស៍ សរុបជាង៤០០នាក់។
ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្សព្វផ្សាយនូវសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

      ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានឱ្យដឹងទៀតថា ទិវាពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍លើកទី២៧ នៅពេលនេះ គឺ រៀបចំឡើង​ក្នុងគោលបំណងបង្ហាញការប្តេជ្ញាចិត្តដ៏មោះមុតរបស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ រំលឹកនូវការផ្តល់ការគាំពារ ដល់អ្នកផ្ទុកមេរោគអេដស៍ និងរំលឹកនូវសោកនាដកម្មនៃ​អ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំលឹក​ដល់ប្រជាជនទូទៅ ឱ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការឆ្លងមេរោគ អេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ការ​ឆ្លងរីករាល​ដាល់មេរោគអេដស៍ រួម ចំណែកក្នុងការអភិវឌ្ឍរបស់មនុស្សជាតិ។

      លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា ក្នុង ខេត្ត កណ្តាលរបស់យើង អាត្រាផ្ទុក មេរោគអេដស៍ កំពុងតែមានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ ។ យោងតាមការព្យាករណ៍ តាមបែប វិទ្យាសាស្រ្តបាន បង្ហាញ ឱ្យដឹងថានៅ ត្រឹមឆ្នាំ២០១៩នេះ អត្រាផ្ទុកមេរោគ អេដស៍ ក្នុង ចំណោមមនុស្សពេញវ័យ ដែល មានអាយុពី១៥ ដល់ ៤៩ឆ្នាំ គឺមាន ០.៦%។ គិតត្រឹមដើម ខែធ្នូ ឆ្នាំ២០១៩នេះ ខេត្តកណ្តាលមានផ្ទុកមេរោគអេដស៍ ២,៧១៥ នាក់ បានមកទទួលសេវាព្យាបាល ដោយថ្នាំប្រឆាំងមេរោគអេដស៍ ក្នុងនោះស្រីមាន ១៥២៣ នាក់ បុរស១២៨១នាក់ កុមារី៩៦នាក់ និងកុមារា១០៣នាក់។

      កម្មវិធីបញ្ចប់គណៈអធិបតី បានចូលរួមចែកអំណោយ​មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជាមួយមេរោគអេដស៍ មកពី១០សង្កាត់នៅក្នុងក្រុងតាខ្មៅ សរុបចំនួន ៣៤១នាក់ ដោយក្នុង១នាក់ៗ ទទួលបាន ៖ អង្ករ៣០ គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ១ យួរ ,ទឹកសុទ្ធ ១ កេស និងថវិកាវិកា ៦ ម៉ឺនរៀល។ ជាមួយគ្នានេះ គណ:អធិបតី និងភ្ញៀវកិត្តិយសបាននាំទេយ្យទាន និងបច្ច័យទៅប្រគេន ព្រះចៅអធិការវត្ត ព្រះសង្ឃ និងតាជីយាយជីក្នុងវត្តសិត្បូផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ